កំលាំងម៉ាស៊ីន 8KW – 150KW
ឈុតម៉ាស៊ីនភ្លើងម៉ាស៊ូតដែលប្រើប្រាស់ច្រើនជាងគេរបស់ក្រុមហ៊ុន Shandong Weifang Co., Ltd. ដែលមានម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី 95, 100, 105 និង 113។ ផលិតផលទាំងនេះមានលក្ខណៈសន្សំសំចៃ (ស៊ីប្រេងតិច) គុណភាពខ្ពស់ ងាយស្រួលបញ្ជេះម៉ាស៊ីន ងាយស្រួលប្រើប្រាស់ ងាយស្រួលជួសជុល និងថែទាំ។
ស្តង់ដារនៃបង្គុំម៉ាស៊ីនភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់យើងផ្ទាល់ ដោយជ្រើសរើសយកម៉ាស៊ីនភ្លើង ចរន្ត ៣ហ្វាម៉ាក TFW និង MYG ។ ចំពោះលក្ខណៈពិសេស និងលក្ខណៈបច្ចេកទេសនៃផលិតផលទាំងនេះ សូមចូលមើលគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំក្នុងផ្នែកម៉ាស៊ីនភ្លើង ។ យោងតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំថែមទាំងមានម៉ាស៊ីនភ្លើងស៊េរី TFX ឬម៉ាស៊ីនភ្លើងចរន្ត ៣ហ្វាស៊េរី STC ព្រមទាំងម៉ាកម៉ាស៊ីនភ្លើងផ្សេងពីនេះជាច្រើនទៀតផងដែរ។
ប្រព័ន្ធឈុតម៉ាស៊ីនភ្លើងមានគឺ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ប្រព័ន្ធតភ្ជាប់ពីម៉ាស៊ីនទៅ ឌីណាម៉ូ និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត។ឈុតឧបករណ៍ដែលបង្កើតឡើងដោយបង្គុំម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ក្បាលត និង ប្រព័ន្ធគ្រប់គ្រងដែលរួមមាននាឡិកាតង់ស្យុង នាឡិកាវាស់ប្រេកង់ នាឡិកាវាស់ចរន្តអគ្គិសនី តារាង DC នាឡិកាវាស់សីតុណ្ហភាពទឹក សីតុណ្ហភាពប្រេង និងសម្ពាធប្រេង នាឡិកាបង្ហាញកម្រិតប្រេង ប្រព័ន្ធការពារ និងប្រព័ន្ធផ្តាច់ចរន្តអគ្គិសនីជាដើម។ ទម្រង់បញ្ឆេះម៉ាស៊ីនភ្លើងអាចតម្រូវអោយមានការ ជ្រើសរើសទម្រង់បញ្ឆេះដោយដៃអេឡិចត្រូនិច ឬតាមប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។
យោងតាមតម្រូវការរបស់អតិថិជន ប្រព័ន្ធម៉ាស៊ីនភ្លើងអាចត្រូវបានដំឡើងនៅផ្នែកខាងក្រោមនៃ ធុងប្រេង ហើយប្រព័ន្ធការពារទាំងបួនអាចត្រូវបានបំពាក់ដើម្បីអោយប្រព័ន្ធម៉ាស៊ីនមានសំឡេងតិច ដំណើរការដោយស្វ័យប្រវត្តិ និងច្រើនប្រភេទ។
លក្ខណះបច្ចេកទេស