សេវាកម្មក្រុមហ៊ុន

ការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្ម

ក្រុមហ៊ុននឹងបំពេញតាមតម្រូវការរបស់អតិថិជនសម្រាប់រយៈពេលវែង ដោយផ្តល់ជូនអតិថិជននូវ គ្រឿងបន្លាស់សុទ្ធល្អ ការប្រឹក្សាផ្នែកបច្ចេកទេស ការណែនំាអំពីការតំឡើងម៉ាស៊ីន សាកល្បងគ្រឿង ម៉ាស៊ីនដោយឥតគិតថ្លៃ និងបណ្តុះបណ្តាលបច្ចេកទេសដល់អ្នកកាន់ម៉ាស៊ីន។ ក្រោយពេលទទួលបាន មតិត្រឡប់អំពីបញ្ហាគុណភាពម៉ាស៊ីនក្នុងរយៈពេល២៤ម៉ោង ក្រុមហ៊ុននឹងធ្វើការឆ្លើយតប ឬបញ្ចូនបុគ្គលិក បច្ចេកទេសទៅដល់កន្លែងអតិថិជន ដើម្បីដោះស្រាយបញ្ហាទាំងនេះរហូតដល់អតិថិជនពេញចិត្ត ។

ប្រព័ន្ធសេវាកម្ម

1.សេវាកម្មមុនពេលលក់៖
វិស្វករជំនាញ នឹងផ្តល់ជូនអតិថិជននូវការប្រឹក្សាផ្នែកបច្ចេកទេសមុនពេលលក់ ព្រមទាំងត្រៀម គម្រោងសម្រាប់ការណែនាំដែលពាក់ព័ន្ធ ដូចជាការជ្រើសរើសឈុតម៉ាស៊ីន ការផ្គូរផ្គង ការរចនាបន្ទប់ ដើម្បីឆ្លើយតបនឹងបញ្ហាលំបាកដែលអតិថិជនជួបប្រទះអំឡុងពេលប្រើប្រាស់ ព្រមទាំងផ្តល់ការណែនាំ ពាក់ព័ន្ធនឹងផ្នែកបច្ចេកទេសផងដែរ។

  1. សេវាកម្មពេលលក់៖
    នៅពេលទទួលបានការជូនដំណឹងពីអតិថិជន ក្រុមហ៊ុននឹងបញ្ចូនបុគ្គលិកផ្នែកបច្ចេកទេសទៅ ដល់ទីតាំងដំឡើងរបស់អតិថិជនផ្ទាល់ដើម្បីដំឡើងម៉ាស៊ីន និងធ្វើការសាកល្បង ព្រមទំាងសហការ ជាមួយអតិថិជនក្នុងការត្រួតពិនិត្យផលិតផល។
  2. សេវាកម្មក្រោយពេលលក់៖
    ១. ផ្តល់សេវាកម្ម រចនាបន្ទប់ម៉ាស៊ីន និងរចនាប្រព័ន្ធបែងចែកចរន្តអគ្គីសនីដោយឥតគិតថ្លៃ
    ២. ផ្តល់ការណែនំាអំពីការដំទ្បើង និងសាកល្បងដោយឥតគិតថ្លៃ
    ៣. ផ្តល់ជូនការបណ្តុះបណ្តាល និងការពិគ្រោះយោបល់ផ្នែកបច្ចេកទេសដល់អ្នកកាន់ម៉ាស៊ីន ដោយឥតគិតថ្លៃ
    ៤. ផ្តល់ការណែនាំអំពីការថែទាំម៉ាស៊ីន
    ៥. ក្រុមហ៊ុននឹងរៀបចំឯកសារអំពីអតិថិជនចុងក្រោយ ដើម្បីផ្តល់សេវាតាមដាន ព្រមទាំងពិនិត្យ និងថែទាំម៉ាស៊ីនរបស់លោកអ្នកជាទៀងទាត់
    ៦. ក្រុមហ៊ុនផ្តល់ជូននូវគ្រឿងបន្លាស់សុទ្ធល្អ ហើយថែមទំាងមានវិស្វករបច្ចេកទេសរងចំាជួយ អតិថិជនគ្រប់ពេលវេលា។

ចំណំា:

  1. រយៈពេលធានា៖ ក្រុមហ៊ុនផ្គត់ផ្គង់នឹងទទួលខុសត្រូវផ្តល់ការធានាជូនពេញមួយឆ្នំា ឬសម្រាប់ រយៈពេលប្រើប្រាស់ម៉ាស៊ីនបាន ១០០០ម៉ោង ក្នុងករណីធ្វេសប្រហែសរបស់រោងចក្រពាក់ព័ន្ធនឹងការ ដំឡើង ឬរចនានិងការជ្រើសរើសវត្ថុធាតុដើមមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលបណ្តាលអោយ គ្រឿងម៉ាស៊ីនខូច ឬមានបញ្ហាកើតឡើង។
  2. ក្រុមហ៊ុន មិនធានារ៉ាប់រងចំពោះការសឹករេចរិលនៃគ្រឿងបន្លាស់ម៉ាស៊ីនប្រើប្រេងម៉ាស៊ូត ការប្រើប្រាស់គ្រឿងបន្លាស់ប្រចាំថ្ងៃ ដោយសារការធ្វេសប្រហែសរបស់អ្នកកាន់ម៉ាស៊ីនឡើយ។ ផុតរយៈ ពេលធានានេះ ក្រុមហ៊ុននឹងបញ្ចូនភ្នាក់ងារទៅដល់ទីតាំងរបស់អតិថិជន ឬទីតាំងរោងចក្រដើម្បីជួសជុល ដោយគិតថ្លៃដើមគ្រឿងបន្លាស់ដែលបានផ្លាស់ប្តូរ។