កម្លាំងម៉ាស៊ីន 20kw – 1200kw
ស៊េរីឈុតម៉ាស៊ីនភ្លើងម៉ាក Cummins។ ក្រុមហ៊ុន Cummins គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនភ្លើងដ៏ធំ ជាងគេបំផុតមួយក្នុងចំណោមក្រុមហ៊ុនផលិតម៉ាស៊ីនភ្លើងធំជាងគេបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នំា១៩១៩ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Columbus រដ្ឋ Indiana សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Cummins នេះ គឺជាអ្នកវិនិយោគបរទេសធំជាងគេបំផុតក្នុងវិស័យគ្រឿងម៉ាស៊ីនក្នុងប្រទេសចិន ដោយមានក្រុមហ៊ុន Chongqing Cummins Engine Co., Ltd. និងក្រុមហ៊ុន Dongfeng Cummins Co., Ltd.។ ក្រុមហ៊ុន Cummins Chongqing Engine Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតដែលមានប្រព័ន្ធ ទឹកត្រជាក់បួនលេខ ស៊េរី M, N, K ហើយក្រុមហ៊ុន Dongfeng Cummins Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតដែលមានប្រព័ន្ធទឹកត្រជាក់បួនលេខ ស៊េរី 4B, 6B, 6CT, 6LT។ ម៉ាស៊ីនមានរចនាសម្ព័ន្ធណែនល្អប្រកបដោយទំនុកចិត្ត ប្រព័ន្ធគ្រប់គ្រងដំណើរការម៉ាស៊ីនមានកម្លាំងភ្លើង 24VDC រួមមានម៉ាស៊ីនម៉ាស៊ូតបង្វិលដែលមានតម្រងច្រោះប្រេង ប្រព័ន្ធសម្អាតដោយប្រើខ្យល់ស្ងួត និងប្រព័ន្ធគ្រប់គ្រងល្បឿន
អេឡិចត្រូនិចទៀតផង។
ស្តង់ដារនៃបង្គុំម៉ាស៊ីនភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់យើងផ្ទាល់ ដោយជ្រើសរើសយកម៉ាស៊ីន ភ្លើងចរន្ត ៣ហ្វាម៉ាក TFW និង MYG ។ ចំពោះលក្ខណៈពិសេស និងលក្ខណៈបច្ចេកទេសនៃផលិតផលទាំងនេះ សូមចូលមើលគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំក្នុងត្រង់ផ្នែកម៉ាស៊ីនភ្លើង។ យោងតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំក៏អាចមានម៉ាកម៉ាស៊ីនភ្លើងផ្សេងពីនេះផងដែរ។
ប្រព័ន្ធឈុតម៉ាស៊ីនភ្លើងមានគឺ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ប្រព័ន្ធតភ្ជាប់ពីម៉ាស៊ីនទៅ ឌីណាម៉ូ និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត។ឈុតឧបករណ៍ដែលបង្កើតឡើងដោយបង្គុំម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ក្បាលត និងប្រព័ន្ធគ្រប់គ្រងដែលរួមមាននាឡិកាវាស់តង់ស្យុង នាឡិកាវាស់ប្រេកង់ នាឡិកាវាស់ចរន្តអគ្គិសនី តារាង DC នាឡិកាវាស់សីតុណ្ហភាពទឹក សីតុណ្ហភាពប្រេង និងសម្ពាធប្រេង នាឡិកាបង្ហាញកម្រិតប្រេង ប្រព័ន្ធការពារ និងប្រព័ន្ធផ្តាច់ចរន្តអគ្គិសនីជាដើម។ ទម្រង់បញ្ឆេះម៉ាស៊ីនភ្លើងអាចតម្រូវអោយមានការជ្រើសរើសទម្រង់ បញ្ឆេះដោយដៃអេឡិចត្រូនិច ឬតាមប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។
យោងតាមតម្រូវការរបស់អតិថិជន ប្រព័ន្ធម៉ាស៊ីនភ្លើងអាចត្រូវបានដំឡើងនៅផ្នែកខាងក្រោមនៃធុង ប្រេង ហើយប្រព័ន្ធការពារទាំងបួនអាចត្រូវបានបំពាក់ដើម្បីអោយប្រព័ន្ធម៉ាស៊ីនមានសំឡេងតិចដំណើរការ ដោយស្វ័យប្រវត្តិ និងច្រើនប្រភេទ។
លក្ខណះបច្ចេកទេស