ដើម្បីបំពេញលក្ខខណ្ឌតម្រូវពិសេសក្នុងការការពារបរិស្ថាន និងតម្រូវការអតិថិជនក្រុមហ៊ុន យើងខ្ញុំបានស្រាវជ្រាវរកបច្ចេកទេសទំនើបពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេង លំហូរខ្យល់ និងមានប្រព័ន្ធ ឧបករណ៍សារ៉េកម្លាំងភ្លើងអេឡិចត្រូនិក (AVR) ដែលយើងបង្កើតឡើងដោយខ្លួនឯង ប្រកបដោយ គុណភាពខ្ពស់ ដំណើរការគួរអោយទុកចិត្ត របាំងការពារសំឡេងមានរូបរាងស្អាតមានប្រសិទ្ធភាព ខ្ពស់ក្នុងការកាត់បន្ថយសំឡេងរំខាន ងាយស្រួលដោះគ្រឿងម៉ាស៊ីន និងងាយស្រួលដំណើរការ ម៉ាស៊ីនទំាងមូលមានទំហំតូច ទំងន់ស្រាល រចនាសម្ព័ន្ធម៉ាស៊ីនណែនល្អ ប្រើបានទូលំទូលាយនៅក្នុង វិស័យទូរគមនាគមន៍ ធនាគារ អាគារធំៗ ព្រលានយន្តហោះ និងកន្លែងផ្សេងៗទៀតដែលមានការហាម ឃាត់ចំពោះសំឡេងបំពុលបរិស្ថាន។
ផលិតផលនេះ ស្របតាមស្តង់ដារ ISO 8528 ឆ្នាំ១៩៩៦ និង GB2820។ ចំពោះលក្ខណៈបច្ចេក ទេស រាល់ម៉ាស៊ីនម៉ាស៊ូត និងលេខម៉ាស៊ីនភ្លើងគឺរៀបចំតាមស្តង់ដារផលិត ផលម៉ាស៊ីនភ្លើងខ្នាតតូចរបស់ ក្រុមហ៊ុន។
ចំពោះការរៀបចំម៉ាស៊ីនផ្សេងៗ អតិថិជនអាចជ្រើសរើសតាមតម្រូវការ នៅពេលជ្រើសរើស អាចមើលអត្ថន័យម៉ាស៊ីនភ្លើងម៉ាស៊ូតធម្មតាជាមុនសិនក៏បាន។
ក្រៅពីនេះលក្ខណៈបច្ចេកទេសទាំងនេះ ប្របើសិនជាម៉ាស៊ីនម៉ាស៊ូតមានតែលេខខ្នាត ឬក៏ត្រូវការស្វែងយល់អំពីទិន្នន័យលម្អិតអំពីម៉ាស៊ីននោះ អាចមើលអត្ថន័យឈុតម៉ាស៊ីនភ្លើងម៉ាស៊ូតធម្មតាជាមុនសិនក៏បានដែរ។