ម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក DEUTZ AG

Tổ máy phát điện diesel DEUTZS
Tổ máy phát điện diesel DEUTZS
Tổ máy phát điện diesel DEUTZS
Tổ máy phát điện diesel DEUTZS

ម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក DEUTZ AG

កម្លាំងម៉ាស៊ីន៖ 20kw – 120kw

កម្លាំងម៉ាស៊ីន៖ 20kw – 120kw

ឈុតម៉ាស៊ីនភ្លើងនៃម៉ាកម៉ាស៊ីនភ្លើងនេះ ត្រូវបានផលិតឡើងរួមគ្នាដោយក្រុមហ៊ុនរួមទុន ហួយ ហ្វាង, ហួយ ឆាយ តាមស្តង់ដារផលិតរបស់ក្រុមហ៊ុន Benz Diesel Engine Co., Ltd. ដោយមានបួនលេខ មានប្រព័ន្ធទឹកត្រជាក់ធ្វើឲ្យម៉ាស៊ីនមិនក្តៅខ្លំាងសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម។ ប្រព័ន្ធគ្រប់គ្រងដំណើរ ការតង់ស្យុងក្នុងកម្រិត 24VDC ប្រើប្រេងម៉ាស៊ូត មានតម្រងច្រោះប្រេង តម្រង់ច្រោះដោយប្រើខ្យល់ស្ងួត។ ម៉ាស៊ីនភ្លើងម៉ាស៊ូតនេះ ត្រូវបានរចនាសម្ព័ន្ធម៉ាស៊ីនណែនល្អប្រកបដោយភាពសន្សំសំចៃ និងទំនុកចិត្តខ្ពស់ ហើយគ្រឿងបន្លាស់ងាយស្រួលក្នុងការរកទិញ និង ផ្លាស់ប្តូរ។

ស្តង់ដារនៃបង្គុំម៉ាស៊ីនភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់យើងផ្ទាល់ ដោយជ្រើសរើសយក ម៉ាស៊ីនភ្លើងចរន្ត ៣ហ្វាម៉ាក TFW និង MYG ។ ចំពោះលក្ខណៈពិសេស និងលក្ខណៈបច្ចេកទេសនៃផលិតផលទាំងនេះ សូមចូលមើលគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំត្រង់ផ្នែកម៉ាស៊ីនភ្លើង។ យោងតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំថែមទាំងមានម៉ាស៊ីនភ្លើងស៊េរី TFX ឬម៉ាស៊ីនភ្លើងចរន្ត ៣ហ្វាស៊េរី STC ព្រមទាំងម៉ាកម៉ាស៊ីនភ្លើងផ្សេងពីនេះជាច្រើនទៀតផងដែរ។

ប្រព័ន្ធឈុតម៉ាស៊ីនភ្លើងមានគឺ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ប្រព័ន្ធតភ្ជាប់ពីម៉ាស៊ីនទៅ ឌីណាម៉ូ និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត។ឈុតឧបករណ៍ដែលបង្កើតឡើងដោយបង្គុំម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនភ្លើង សាក់ស៊ី ក្បាលត និង ប្រព័ន្ធគ្រប់គ្រងដែលរួមមាននាឡិកាតង់ស្យុង នាឡិកាវាស់ប្រេកង់ នាឡិកាវាស់ចរន្តអគ្គិសនី តារាង DC នាឡិកាវាស់សីតុណ្ហភាពទឹក សីតុណ្ហភាពប្រេង និងសម្ពាធប្រេង នាឡិកាបង្ហាញកម្រិតប្រេង ប្រព័ន្ធការពារ និងប្រព័ន្ធផ្តាច់ចរន្តអគ្គិសនីជាដើម។ ទម្រង់បញ្ឆេះម៉ាស៊ីនភ្លើងអាចតម្រូវអោយមានការ ជ្រើសរើសទម្រង់បញ្ឆេះដោយដៃ អេឡិចត្រូនិច ឬតាមប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។

យោងតាមតម្រូវការរបស់អតិថិជន ប្រព័ន្ធម៉ាស៊ីនភ្លើងអាចត្រូវបានដំឡើងនៅផ្នែកខាងក្រោមនៃ ធុងប្រេង ហើយប្រព័ន្ធការពារទាំងបួនអាចត្រូវបានបំពាក់ដើម្បីអោយប្រព័ន្ធម៉ាស៊ីនមានសំឡេងតិច ដំណើរការដោយស្វ័យប្រវត្តិ និងច្រើនប្រភេទ។


លក្ខណះបច្ចេកទេស

លេខតួម៉ាស៊ីន អានុភាពប្រើជាបណ្តោះអាសន្ន (KW/KVA) អានុភាពប្រើជា អចិន្រៃ្តយ៍ (KW/KVA) លេខម៉ាស៊ីនភ្លើង ម៉ាស៊ូត លេខម៉ាស៊ីន ភ្លើង តម្រង់លក្ខណះបច្ចេកទេស
GF-D30 27/34 24/30 D226B-3D TFW (MYG)-30 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D30
GF-D40 44/55 40/50 TD226B-3D TFW (MYG)-40 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D40
GF-D50 55/69 50/63 TD226B-4D TFW (MYG)-50 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D50
GF-D75 83/104 75/94 TTD226B-6D TFW (MYG)-75 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D75
GF-D100 110/138 100/125 TBD226B-6D TFW (MYG)-100 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D100
GF-D120 132/165 120/150 TBD226B-6D5 TFW (MYG)-120 ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី deutzs GF-D120
ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរីស្ថានីយអគី្គសនីចល័ត
ឈុតម៉ាស៊ីនភ្លើងម៉ាស៊ូតអត់ឃ្លុប
ឈុតម៉ាស៊ីនភ្លើងមានឃ្លុប (សំឡេងតិច)
ម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក SHANGCHAI ប្រើប្រាស់សម្រាប់នាវា
ឈុតម៉ាស៊ីនភ្លើងម៉ាស៊ូត CUMMINS ប្រើប្រាស់ជាមួយនាវា
ឈុតម៉ាស៊ីនភ្លើងប្រើសាំងខ្នាតតូច
ម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក SHANGCHAI
ឈុតម៉ាស៊ីនភ្លើងម៉ាស៊ូតខ្នាតតូច
ម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក WEICHAI
ម៉ាស៊ីនភ្លើងម៉ាស៊ូតស៊េរី PERKINS
ឈុតម៉ាស៊ីនភ្លើងម៉ាស៊ូតម៉ាក CUMMINS